អ្នកប្រកបមុខរបរដាំសណ្ដែកសៀងឆ្នាំនេះជួបប្រទះផលលំបាកដោយសារភ្លៀងធ្លាក់ច្រើនជាងឆ្នាំមុនៗ

24

រតនគិរី៖ អ្នកប្រកបមុខរបរកសិកម្មដាំដំណាំសណ្ដែកសៀងនៅក្នុងខេត្តរតនគិរីបានរៀរាប់ប្រាប់ ឲ្យដឹងថាកាដាំសណ្ដែកសៀងឆ្នាំនេះជួបផលលំបាកជាងឆ្នាំមុខៗដោយសារឆ្នាំនេះមានភ្លៀងធ្លាក់ច្រើនហើយដល់ពេលរដូវដាំភ្លៀងនៅតែបន្ដធ្លាក់ជាហេតុធ្វើឲ្យរលួយគ្រាប់ពូជម្យ៉ាងវិញទៀតអ្នកខ្លះដាំនូវតំបន់ទំនាបទទួលរងខូចដោយសារជំនន់ទឹកភ្លៀង។

បងស្រីនាង ម៉ាចរស់នៅភូមិ តាអង១ ឃុំ តាអង ស្រុកកូនមុំ មានកូនបីនាក់គ្រួសារធ្វើជាយោធារបានរៀបរាប់ប្រាប់ថាបងស្រីមានដី (៣ហិកតា) ដីដាំសណ្ដែកសៀងមានមួយហិកតា ហើយពីរហិកតាទៀតបងស្រីដាំស្វាយចន្ទីបងស្រីបានបញ្ជាក់ទៀតថាការដាំដំណាំសណ្ដែកសៀនេះគឺចាប់ដាំតាំងពីចុងខែ ៦ រហូតដល់ចុងខែ ៧ ទើបចប់រដូវដាំហើយប្រមូលផលក្នុងកំឡុងចុងខែ១០ ដល់ពាក់កណ្ដាលខែ ១១ ។

បងស្រីនាង ម៉ាច បានបន្ថែមទៀតថាឆ្នាំនេះចំណែករូបគាត់បានដាំមុនគឺក្នុងចុងខែ ៦ ចំពេលដែលមេឃរាំងទើបសណ្ដែកគាត់លូតលាស់ល្អជាងគេ ។

អ្នកគ្រូ អេង ទៀង រស់នូវ ភូមិ តាអង១ ឃុំតាអង ស្រុក កូនមុំ ដូចគ្នា ជាមួយគ្នាបានលើកឡើងប្រហាក់ប្រហែលគ្នាថា ក្រៅពីបង្រៀនសិស្សអ្នកគ្រូមានដីចម្កាមួយចំនួនម្រាប់ប្រកបមុខរបរកសិកម្ម ហើយក្នុងដីទាំងអស់របស់អ្នកគ្រូ អ្នកគ្រូបានដាំដំណាំផ្សេងៗគ្នាដោយអ្នកគ្រូទុកដីមួយចំណែកសម្រាប់ដាំសណ្ដែកសៀងជារាងរាល់ឆ្នាំ។ អ្នកគ្រូបានឲ្យដឹងទៀតថាសណ្ដែកគាត់ឆ្នាំនេះដាំបានលូតលាស់ល្អដោយគាត់ចាប់ដាំមុនគេក្នុងកំឡុងចុងខែ ៦ ទើបសណ្ដែកគាត់មិនរលួយដោយសារទឹកភ្លៀងដូចអ្នកដាំក្រោយៗ។អ្នកគ្រូបានបញ្ចាក់ទៀតថាកាដាំសណ្ដែកសៀងមានរយៈពេលជាង ៣ខែ ទើបប្រមូលផលបាន ហើយខែដែលដាំទៅសណ្ដែលឲ្យផលជាងគេគឺអ្នកដែលដាំនៅក្នុងខែ ៧។

ទាក់ទិននឹងដំណាំសណ្ដែកសៀងនេះដែរ លោក សែម សារឿន ប្រធាំនការិយាល័យក្សេតសាស្រ្ដនិងផលិតភាពកសិកម្មខេត្តរតនគិរីបានឲ្យដឹងថាការដាំសណ្ដែកសៀងឆ្នាំនេះសម្រាប់ខេត្តរតនគិរី គឺមានការថយចុះជាង ឆ្នាំ ២០១៧ មានផ្ទៃដី ៥៦១៦ហិកតា សម្រាប់ដាំសណ្ដែកសៀងទូទាំងខេត្តហើយផ្ទៃដីដាំសណ្ដែកសៀងក្នុងឆ្នាំ ២០១៨ នេះមានតែ ៤៣៣៨ ហិកតា។

លោប្រធានការិយាល័យរូបនេះបានឲ្យដឹងទៀតថាការដាំសណ្ដែកសៀងរបស់ប្រជាពលរដ្ឋក្នុងខេត្តរតនគិរីកាលពីឆ្នាំ កន្លងទៅទទួលបានផលល្អប្រសើរ ដោយសារកត្តាធម្មជាតិអំណោយផល។ ចំពោះក្នុងឆ្នាំ២០១៨នេះ អាកាសធាតុប្រែប្រួលធ្វើឲ្យប្រជាពលរដ្ឋជួបផលលំបាកក្នុងការដាំសណ្ដែកសៀងនិងដំណាំផ្សេងៗផងដែរ។

លោកបញ្ជាក់បន្ថែមទៀតថា ចំពោះតម្លៃសណ្ដែកសៀងឆ្នាំ ២០១៨ នេះមិនទាន់ដឹងពីតម្លៃពិតប្រាកដនៅឡើយទេដោយសណ្ដែកទើបតែនិងចាប់ផ្ដើមលូតលាស់មិនទាន់ចេញផ្កាផ្លែ ហើយចំណែកឈ្មួញកណ្ដាលដែលប្រមូលទិញគ្រាប់សណ្ដែកសៀងក៏មិនទាន់មានឃើញឈ្មួញមួយណាទាន់ហ៊ានវាយតម្លៃនោះដែរ។ លោកបន្តថា សណ្ដែកបើល្អក្នុងមួយហិកតាទទួលផលបានចាបពី ១៥០០kg ទៅ ២០០០kg៕