លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ បាននាំយកអំណោយជូនមន្រ្តីក្រោមឱវាទម្នាក់​ ខណៈពេលបំពេញការងារជួបបញ្ហាសុខាភាព

336

ភ្នំពេញ)៖​ លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី០២​ ខែវិឆ្ឆកា​ ឆ្នាំ២០១៨នេះ​ បានដឹកកម្លាំងចុះសាកសួរសុខទុក្ខ និងជូនថវិកា រួមនឹងគ្រឿងឧបភោគបរិភោគ ជូនមន្រ្តីនគរបាលក្រោមឱវាទម្នាក់​ ខណៈពេលបំពេញការងារជួបនៅបញ្ហាសុខភាព។ 

មន្រ្តីប៉ុស្តិ៍​ នៃអធិការដ្ឋានខណ្ឌដូនពេញ​ ដែលបំពេញការងារជួបនៅបញ្ហាសុខភាពនោះមានឈ្មោះ​ ប៉ុក​ ធា​ អាយុ​ ៥៤ឆ្នាំ​ មុខរបរ​ជាមន្ត្រីនគរបាលប៉ុស្តិ៍ផ្សារថ្មី១​ បានទទួលបានថវិកា​ ១លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន។ 

លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ បានពាំនាំនូវការសាកសួរសុខទុក្ខ និងយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម​ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ​ ហើយបានសួរសុខទុក​ និងជំរាបទៅសមុីខ្លួន​ ដូចជាក្រុមគ្រួសារ គឺធ្វើឡើងតាមការ ណែនាំដូចជាតាមប្រសាសន៍ដឹកនាំរបស់ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ។ 

មន្រ្តីដែលមានបញ្ហាសុខភាពនោះ​ ព្រមទាំងក្រុមគ្រួសារទាំងមូល បានថ្លែងអំណអរគុណនៅអារម្មណ៍ពិត ចេញពីបេះដូង ដោយមានភាព រំភើបរីករាយ ក្រៃលេង រកអ្វីប្រៀបផ្ទឹមពុំបាន ដោយមានការយកចិត្តទុកដាក់ខ្ពស់ ផ្តល់កំលាំងចិត្ត ចំពោះកូនចៅ ក្រោមឱវាទ ក៏ដូចជាក្រុមគ្រួសារទាំងមូល៕

 

 

0C3B446E-D115-482C-ADC3-8288EAE8104D