ជនជាតិចិនបេីករថយន្តលឿនជ្រុលទៅបុកនឹងក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលអោយក្រឡាប់ផ្ងារជេីង

17

រាជធានីភ្នំពេញ ៖ រថយន្តមួយគ្រឿងបេីកបរដោយជនជាតិចិនធ្វេីដំណេីរយ៉ាងលឿនជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលអោយបាក់អស់៣កំណាត់ ចំណែករថយន្តក្រឡាប់លេីកជេីងទ្រមេឃ ។

ហេតុការនេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣នឹង០០នាទីយប់ ឈានចូរថ្ងៃសៅរ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ត្រង់ចំណុចស្តុបក្ដាន់ពីរ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីរកន្លែងកេីតហេតុបានអោយដឹងថា ដំបូងកេីតហេតុគឺរថយន្តម៉ាក ហៃលែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AP. 7417 បេីកបរដោយជនជាតិចិនធ្វេីដំណេីរយ៉ាងលឿក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុខ្វះការបនរុងប្រយ័ត្នក៏រេចង្កូតទៅបុកនឹងក្បាលនាគពុះចែកទ្រូងផ្លូវពេញមួយទំហឹង! បណ្ដាលអោយរថយន្តក្រឡាបមផ្ងារជេីង រីឯអ្នកបេីកបរគឺរងរបួសស្រាល ចំណែកឃឿនថ្មរងកាខូចខាតជាច្រេីនកំណាត់ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ធ្វើការវាស់វែងរួចរាល់និងស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំការដោះស្រាយគ្នានៅពេលក្រោយតាមនិតិវិធីច្បាប់៕