សមត្ថកិច្ចថៃបានចុះឆែកឆេរត្រួតពិ និត្យហាងលក់ស៊ុបមួយកន្លែងបន្ទាប់ ពីរាយការណ៍ថាលក់សាច់មនុស្ស)

16

ប្រទេស ថៃ ៖ មនុស្សមួយក្រុមបានទៅរាយការណ៍ប្រាប់អាជ្ញាធរប្រទេសថៃ បន្ទាប់ពីពួកគេបានចូលទៅហូបអាហារពេលល្ងាចនៅក្នុងហាងមួយដែលមានទីតាំងក្នុងតំបន់ ឡាតក្រាបាង (Lat Krabang​) ដែលស្ថិតនៅក្នុងទីក្រុងបាងកក ប្រទេសថៃ។ នេះបើយោងតាមសារព័ត៌មាន AsiaOne របស់សិង្ហបុរី និង OrientalDaily របស់ប្រទេសម៉ាឡេស៊ីបានចុះផ្សាយកាលពីរសៀលថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៨ ។

ពួកគេបានសន្និដ្ឋានថាសាច់ចិញ្ច្រាំដែលនៅក្នុងមីស៊ុបដែលគាត់បានហូបនោះគឺជាសាច់មនុស្ស ហើយពួកគេក៏បានចាកចេញពីហាងនោះភ្លាមដើម្បីទៅរាយការណ៍ប្រាប់អាជ្ញាធរថៃពីហេតុការណ៍ខាងលើ។លុះពេលអាជ្ញាធរថៃចុះទៅដល់ទីតាំងកើតហេតុភ្លាម ពួកគេបានដើរសំដៅទៅត្រួតពិនិត្យនៅត្រង់ផ្ទះបាយធ្វើម្ហូបក្នុងហាងនោះ។ ស្រាប់តែឃើញសុទ្ធតែស្នាមឈាមដាបពេញជញ្ជាំង និងមានបំណែកសាកសពមនុស្សនៅពាសពេញឥដ្ឋដែលគ្រោងនឹងដាក់វាកិនធ្វើជាសាច់ចិញ្ច្រាំ។

គួរបន្តថា ជនរងគ្រោះនៅក្នុងហេតុការណ៍នេះត្រូវបានគេស្គាល់ថា ជាបុរសចំណាស់ម្នាក់មានឈ្មោះថា (Prisit Inpathom) ដែលតែងតែឧស្សាហ៍ទៅបរិភោគម្ហូបអាហារក្នុងហាងនោះជាប្រចាំ។ បើតាមសម្តីរបស់អាជ្ញាធរក្នុងតំបន់បានសន្និដ្ឋានពីការស្លាប់នេះថា “ប្រហែលជាមានការឈ្លោះគ្នារវាងម្ចាស់ហាងនិងជនរងគ្រោះទើបបណ្តាលឲ្យមានការកាប់សម្លាប់គ្នាយ៉ាងដូច្នេះ”។
នៅពេលអាជ្ញាធរចុះទៅធ្វើកោសល្យវិច្ឆ័យលើសាកសព ពួកគាត់បានឃើញស្នាមកាំបិតជាច្រើនមាននៅលើដងខ្លួនជនរងគ្រោះ (៥កាំបិតនៅត្រង់ស្មា និង ១កាំបិតនៅចំភ្លៅខាងស្តាំ)។ ហើយសាកសពជនរងគ្រោះត្រូវបានម្ចាស់ហាងចិត្តឃោរឃៅនោះយកទៅកប់ក្នុងលូខាងក្រោយផ្ទះយ៉ាងអាណោចអាធ័ម។

ម្ចាស់ហាងនោះបានកាត់សាច់សាកសពនោះជាបំណែកៗដើម្បីយកទៅកិនធ្វើជាសាច់ចិញ្ច្រាំដាក់ចូលមីស៊ុបឲ្យភ្ញៀវបរិភោគ។
មកដល់ពេលនេះ អាជ្ញាធរបានចាត់វិធានការតាមចាប់ម្ចាស់ហាងដែលកំពុងរត់គេចខ្លួនពីសំណាញ់ច្បាប់នេះហើយ។ ពួកបាននិយាយបន្តថា ” មិនដឹងជាមនុស្សប៉ុន្មាននាក់ទេដែលបានបរិភោគម្ហូបដែលធ្វើពីសាច់មនុស្សនេះ” ៕