ផ្ទះបើកល្បែងសុីសងហ្គេមបាញ់ត្រីជាច្រើនកន្លែង​ នៅខណ្ឌឬស្សីកែវ​ អាជ្ញាធរ​ និងសមត្តកិច្ច​ មិនហ៊ានបង្ក្រាប

33

ភ្នំពេញ ៖​ ប្រភពច្បាស់ការពីពលរដ្ឋ​ បាននិយាយថា​ មានផ្ទះបើកល្បែងសុីសងហ្គេមបាញ់ត្រីជាច្រើនកន្លែង​ ដែលមានទីតាំងភូមិដើមពោធិ៍​ និងភូមិលូ​ សង្កាត់ស្វាយប៉ាក​ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ​ កំពុងបើកលេងយ៉ាងរលូន​ មិនរំខានពីខាងអាជ្ញាធរ​ និងសមត្ថកិច្ច​ ខណ្ឌឬស្សីកែវនោះទេ។

ពលរដ្ឋបាននិយាយបន្តទៀតថា​ ដោយសារការត្រូវរ៉ូវគ្នាហើយ​ បានជាមេល្បែងសុីសងខាងលើ​ ហ៊ានបើកលេងដោយសេរី​ ហើយទីតាំងហ្គេមបាញ់ត្រីជាច្រើនកន្លែង​ បើកលេងយូរឆ្នាំមកហើយ​ អ្នកញៀនល្បែងសុទ្ធក្មេងស្ទាវញៀនថ្នាំ​ ចូលមកលេង ហ៊ោកញ្ជ្រៀវ​ ឡូឡា​ ជក់ថ្នាំ​ ឈ្លោះវាយតប់គ្នា​ ធ្វើឲ្យប៉ះពាល់រំខានដល់ពលរដ្ឋជិតខាងមិនបានដេកពួន។

ហើយពលរដ្ឋរស់នៅក្បែទីតាំងល្បែងខាងលើ​ ពួកគាត់មានការភយ័ខ្លាចយ៉ាងខ្លាំង​ គឺទី១​ ក្មេងជក់ថ្នាំច្រើន​ ទី២​ ខ្លាចកើតមានចោរឆក់ ចោរលួច ចោរប្លន់ និងអំពើហឹង្សា។​ ហើយពលរដ្ឋ​ ក៏បានសំណូមពរ​ ដល់លោកអភិបាលខណ្ឌឬស្សីកែវ​ ជាពិសេសឯកឧត្ដមឃួង ស្រេង​ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​ សូមឯកឧត្ដ​ម​ មេត្តាចាត់កំលាំងជំនាញ​ ចុះមកត្រួតពិនិត្យ​ និងធ្វើការបង្ក្រាបនៅល្បែងសុីសងហ្គេមបាញ់ត្រី​ ជាច្រើនកន្លែង​ ដែលមានទីតាំងនៅលើស្រាប់ផងទាន។