អាជីវកម្មបូមខ្សាច់លួចលាក់មួយកន្លែងនៅខេត្តកំពង់ឆ្នាំងជ្រកក្រោមស្លាកស្ថារបាតបឹងសហគមន៍

16

#ចិនដេញខ្មែរ #ខ្មែរដេញខ្មោច ត្រូវបានគេឈូរឆាយគ្មានខ្លាចរអា គ្មានគោរពដល់ព្រលឹងអ្នកស្លាប់បន្តិចឡើយ !

ខេត្តកំពង់ឆ្នាំង៖​ អាជីវកម្មបូមខ្សាច់មួយកន្លែង ដែលជ្រកក្រោមស្លាក ស្តារបាតអាងក្នុងសហគមន៍ទំនប់កុមារ ស្ថិតនៅក្នុង ភូមិអ្នកតាហាង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងកំពុងតែ លួចលាក់ធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេង ដែលជំហានដំបូងខាងមេការក្រុមហ៊ុនមួយនេះ បានព្យាយាមទប់ស្កាត់មិនអោយអ្នកយកព័ត៌មានយើងចុះទៅផ្តិតយករូបភាពឡើយ។

រហូតដល់មានការធ្វើអន្តរាគមន៍ពីខាងលោកអធិកាស្រុកកំពង់ត្រឡាចទើបពួកយើង បានឃើញនូវគ្រឿងចក្រជាច្រើនគ្រឿង និងជាច្រើនកន្លែង កំពុងកាយដី ឈូសផ្នូរសពបុរាណ ដែលកសាងក្នុង សម័យអណានិគមបារាំង ១៩៥៣ និងកំពុងតែបំផ្លិចបំផ្លាញតំបន់ព្រៃលិចទឹកដែលជាជំរកត្រីពង ព្រមទាំងម៉ាស៊ីនបូមខ្សាច់កំពុងតែដំណើរការ គ្មានខ្លាចញញើតអាជ្ញាធរដែនដីឡើយ បើទោះបីជាពួកគាត់គ្មានច្បាប់នឹងធ្វើអាជីវកម្មយ៉ាងណាក៏ដោយ ។

យើងនៅមិនទាន់ដឹងថា តើអ្នកណាជាម្ចាស់អាជីវកម្មមួយនេះតើអ្នកណាជាខ្នងបង្អែក(កាង)របស់ម្ចាស់អាជីវកម្មដ៏ធំមួយយនេះឡើយ ?