ករណី ឡានក្រឡុកសុីម៉ងត៍ដាច់ហ្រាំង រ៉េចង្កូតបុករះចំតូបលក់ដូររបស់ប្រជាពលរដ្ឋ ព្រមទាំងរថយន្ត និងម៉ូតូ នៅចំណុចផ្សារសាមគ្គី

33

ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង ១១ និង ១០នាទី ថ្ងៃច័ន្ទ ១២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណី ឡានក្រឡុកសុីម៉ងត៍ដាច់ហ្រាំង រ៉េចង្កូតបុករះចំតូបលក់ដូររបស់ប្រជាពលរដ្ឋ ព្រមទាំងរថយន្ត និងម៉ូតូ នៅចំណុចផ្សារសាមគ្គី ស្ថិតក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន

បណ្តាលអោយខូចខាតរថយន្តចំនួន ០១គ្រឿង ម៉ូតូចំនួន ០៩គ្រឿង ធ្ងន់ ០៤គ្រឿង ស្រាល ០៥គ្រឿង ព្រមទាំងខូចខាតតូបលក់ដូរចំនួន ០៣ ខ្នង និងសម្ភារៈមួយចំនួនទៀត។ ក្នុងករណីខាងលើនេះមិនបានបង្ករអោយមានគ្រោះថ្នាក់ដល់នរណាម្នាក់នោះទេ ។

រថយន្តបង្ករម៉ាក FUSO ពណ៌សខៀវ ពាក់ស្លាកលេខ បាត់ដំបង 5A-0032 ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ត្រូវបានតំណាងក្រុមហ៊ុនជាអ្នកចេញមុខដោះស្រាយ ។

 បច្ចុប្បន្នរថយន្តបង្ករ និងម៉ូតូត្រូវបានកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិនយកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីរងចាំធ្វើការដោះស្រាយ។