លោកវរៈសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការខណ្ឌដូនពេញបានដឹកនាំគណៈអធិការចុះសួរសុខទុក្ខលោកអនុសេនីយ៍ត្រី គង់​ សុផាណាជាមន្ត្រីនគរបាល​ប៉ុស្តិ៍​ផ្សារកណ្តាល១​ដែលជួបគ្រោះថ្នាក់ចរាចរណ៍

47

ភ្នំេពេញ:លោកវរៈសេនីយ៍ឯក ទៀង ច័ន្ទសារ អធិកាខណ្ឌដូនពេញកាលពីព្រឹកថ្ងៃអង្គារ ៦ កើត ខែកត្តិក ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨បានដឹកនាំគណៈអធិការចុះសួរសុខទុក្ខលោកអនុសេនីយ៍ត្រី គង់​ សុផាណាជាមន្ត្រីនគរបាល​ប៉ុស្តិ៍​ផ្សារកណ្តាល១​ដែលជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១២.១១​.២០១៨ វេលាម៉ោង​១៦៖៣០នាទីល្ងាច ដល់មន្ទីពេទ្យកាល់ម៉ែត្រ។

ជានិច្ចជាកាលគេសង្កេត្តឃើញថា៖លោកអធិការខណ្ឌដូនពេញតែងតែយកចិត្តទុក្ខដាក់គ្រប់ពេលមិនថាយប់ឬថ្ងៃនោះទេចំពោះកងកម្លាំងទាំងអស់ពេលជួបមានបញ្ហា

ទង្វើដែលបង្ហាញចេញបែបនេះហើយធ្វើអោយកងកម្លាំងមានទឹកចិត្ត នឹងមិនអសសង្ឃឹមខិតខំបំពេញភារៈកិច្ចបំរើប្រជាពលរដ្ធមិនខ្លាចនឿយហត់ឡើយ។