រថយន្តបុក​បន្តកន្ទុយ​គ្នាច្រើន​គ្រឿងនៅផ្លូវជាតិ​លេខ៤ក្នុង ស្រុក​ភ្នំស្រួច សំណាងមិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​

21

ខេត្តកំពង់ស្ពឺ៖ ហេតុការណ៍នេះបានកើតឡើងកាលពី​ថ្ងៃទី២៨ខែ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅលើ​ផ្លូវជាតិ​លេខ៤ ចន្លោះ​គីឡូម៉ែត្រ ៧៤-៧៥ ត្រង់ចំណុច​ភូមិ​កូន​ត្រុំ ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

មុនពេល​កើតហេតុ មាន​រថយន្ត១ គ្រឿង ម៉ាក នី​ស​សាន់ (បែន) ពណ៌​ស គ្មាន​ស្លាក លេខ អ្នកបើកបរ ឈ្មោះ​លី ហុង ភេទ​ប្រុស អាយុ ២៥ឆ្នាំ នៅ​ភូមិ​ស្ទឹង​កណ្តៀត ឃុំ​កណ្តៀង ខេត្តពោធិ៍សាត់ បើកបរ​មកពី​ទិស​ខាង​លិចទៅ​ទិសខាងកើត មកដល់​ចំណុច​ខាងលើ បាន​បុក​រថយន្ត១គ្រឿង មិន​ស្គាល់​ម៉ាក ដែល​បើកបរ​ទិស​ស្របគ្នា ស្របពេលនោះ ក៏មាន​រថយន្ត២គ្រឿង បានមក​បុក បន្ត​គ្នា ពីក្រោយ ៖ ០១/-រថយន្ត ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3C8126 សឺ​មី រ៉ឺម៉ក ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ 4A.3505 អ្នកបើកបរ ឈ្មោះ ឌី សុះ​រើ​ន ភេទ​ប្រុស អាយុ១៩ ឆ្នាំ រស់នៅ​ភូមិ ដំណាក់​ត្រាច ឃុំ​ដំបូក​រោង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ, ២/ រថយន្ដ​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3A. 6311 សឺ​មី​រ៉ឺម៉ក ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ 4A 1631 អ្នកបើកបរ ឈ្មោះ សំ​អូន ភេទ​ប្រុស ដែល​បើកបរ​ស្រប​ទិស​គ្នា បណ្តាល​ឲ្យ​អ្នកបើកបរ ទាំងបី( ០៣) រងរ​បួ​ស្រាល ត្រូវបាន​រថយន្ត​សង្គ្រោះ ពេទ្យ​បង្អែក​ត្រពាំង​ក្រឡឹង ដឹក​យកទៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ ដើម្បី​ព្យាបាល ខណៈ​រថយន្ត​ទាំងបី គ្រឿង ខូចខាត​ធ្ងន់ ។

សមត្ថកិច្ច​បានធ្វើ​កំណត់ហេតុ វាស់វែង​នាំយក វត្ថុតាង​រថយន្ត​ទាំងបី គ្រឿង​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕