របួសធ្ងន់ម្នាក់ស្រាល៣នាក់ ក្នុងហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត២គ្រឿង បុកគ្នានៅផ្លូវជាតិ​លេខ៦ស្រុកស្ទឹងសែន ​

12

ខេត្តកំពង់ធំ៖ ហេតុការណ៍​នេះ បានកើត​ឡើង​កាល​ពិ​វេលា​ម៉ោង៤ និង១៩នាទី​ទៀបភ្លឺ ថ្ងៃ២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ០៦ ចំណុចភូមិ​ពុក​យុក សង្កាត់ ស្រយូវ ​ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ។

គ្រោះថ្នាក់​ចរាចរណ៍នេះកើតឡើង​រវាង​រថយន្តយីឌុក នឹងរថយន្តសាំយ៉ុង ក្នុងទិសដៅ​ស្របគ្នា (ពី​ជើង​ទៅ​ត្បូង) បណ្តាល​

តាមប្រភពសមត្ថកិច្ចបានអោយដឹងថា៖ រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​បៃតង ស្លាក​លេខ ភ្នំពេញ 3A.2739 (ដឹក​មើមដំឡូង​មី) អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ  បាន​រត់​គេចខ្លួនបាត់​ស្រមោល បានបុករថយន្ត​សាំ​យ៉ុង ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2Q.5770 ដឹក​អ្នកដំណើរ ឈប់​លើ​ទ្រូងផ្លូវ បើកបរ​ដោយ​ឈ្មោះ ហេង ជ្រុ​យ ភេទ​ប្រុស អាយុ៥០ឆ្នាំ នៅ​ភូមិ​កំពង់ធំ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ។

ចំណែក​អ្នករួមដំណើរ​ជាមួយ​ចំនួន៣នាក់: 

១-ឈ្មោះ ទូច ផល្លា ភេទ​ប្រុស អាយុ៤៥ឆ្នាំ មុខរបរ មន្ត្រីរាជការ នៅ​ភូមិ​ពោធិ៍​បាក់ករ សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន រងរបួស​ស្រាល ។ 

២-ឈ្មោះ ឃុ​យ ម៉េង​ស្រៀ​ង ភេទ​ស្រី អាយុ៣២ឆ្នាំ មុខរបរ​អាជីវករ រស់នៅ​ភូមិ​ដំរី​ជាន់ខ្លា សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន រងរបួស​ស្រាល ។ 

៣-ឈ្មោះ ឈ បៀ​ង​គង់ ភេទ​ប្រុស អាយុ៦៥ឆ្នាំ មុខរបរ មន្ត្រីរាជការ រស់នៅ​ភូមិ​កំពង់​ក្របៅ សង្កាត់​កំពង់​ក្របៅ ក្រុង​ស្ទឹងសែន រងរបួស​ស្រាល ។

មូលហេតុ​បង្កឡើង​ដោយ អ្នកបើកបរ​រថយន្ត​សាំ​យ៉ុង​ឈប់​លើ​ទ្រូង ផ្លូវ​ខ្ជីខ្ជារ​ខ្វះ​ការប្រុងប្រយ័ត្ន រួមផ្សំ​នឹង​អ្នកបើកបរ​រថយន្ត​ហ៊ីយ៉ាន់ដាយ​ដឹក​មើមដំឡូង​មី បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន ។

សមត្ថកិច្ច​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ ចំណែក​វត្ថុតាង​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រយូវ​រង់ចាំ​ដោះស្រាយ​តាមច្បាប់ ៕