កូនប្រុសប្រធានមន្ទីរសេដ្ឋកិច្ចខេត្តព្រៃវែងជិះម៉ូតូដួរស្លាប់ក្នុងសភាពស្រវឹង

28

ខេត្តព្រៃវែង៖ កូនប្រុសលោក ទួន សុគន្ធ ប្រធានមន្ទីរ សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ខេត្តព្រៃវែង ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ នៅក្រុងព្រៃវែង កាលពីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយជិះម៉ូតូក្នុងសភាពស្រវឹងដួរខ្លួនឯង បោកក្បាលយ៉ាងដំណំបណ្ដាលឲ្យស្លាប់ភ្លាមៗ។

កើតហេតុការនេះកើតនៅវេលាម៉ោងប្រហែល ១២ ជាងរំលងអាទ្រាធចំណុចខាងកើតរង្វង់មូលវត្តរោងដំរីភូមិលេខ៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ។

ជនរងគ្រោះឈ្មោះ គន្ធ វុទ្ធី ភេទប្រុសអាយុ ២៥ឆ្នាំនៅភូមិជើងទឹក ក សង្កាត់ជើងទឹកក្រុងព្រវែង ។

ជិះម៉ូតូម៉ាក វេវ ពណ៏ក្រហម គ្មានស្លាកលេខ សពបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។