ឥឡូវនេះកក្រើកសារជាថ្មីម្តងទៀតហើយក្បួនឡានដឹកជញ្ជូនឈើខុសច្បាប់ ឈ្មោះនីកា ចាញ និង ឈ្មោះហ៊ូវ ជីវៃ បាននាំគ្នាសម្រុកចូលទៅកាប់បំផ្លាញព្រៃឈើពី ខេត្តរតនគីរី យកទៅលក់ នៅប្រទេសវៀតណាម បានដោយយ៉ាងរលូនទៀតផង។

16

ខេត្តរតនគីរី ះ កាលប៉ុន្មានខែមុន លោកគឹម រស្មីអតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគីរីត្រូវបានប្រមុខរាជរដ្ឋាភិបាលបញ្ឈប់តួនាទីពីមន្រ្តីកងរាជអាវុធហត្ថមក ឃើញថា ខេត្តរតនគីរី បានស្ងប់ស្ងាត់ឈ្មួញរកសុីដឹកជញ្ជូនឈើខុសច្បាប់មួយរយៈពេលខ្លី តែឥឡូវមិនទាន់បានប៉ុន្មានខែផង នៅយប់ថ្ងៃទី១៣ មិថុនា ឆ្នាំ២០១៩ ថ្មីៗនេះនាក់ភូមិនៅខេត្តរតនគីរីបាននាំគ្នានិយាយថាពិតជាមានការចរចាគ្នាមែននាំរថយន្តដឹកជញ្ជូនឈើខុសច្បាប់ ចាប់ពី៥០ឡើង ទៅ៧០ គ្រឿង ចេញតាមផ្លូវច្រកអណ្តូងមាស ដឹកជញ្ជូនឈើប្រណិត ខុសច្បាប់ ទៅលក់នៅប្រទេសវៀតណាម បានដោយរលូន អាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ឋមិនហ៊ានធ្វើការបង្រ្កាបទាល់តែសោះ។

ប្រភពច្បាស់ការពីពលរដ្ឋរស់នៅក្នុងខេត្តរតនគីរីបាននាំគ្នាបង្ហើបមកប្រាប់អ្នកសារព័ត៌យើងអោយបានដឹងថា សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ របស់ ឈ្មោះ នីកា ចាញ និងឈ្មោះហ៊ូវ ជីវៃ ត្រូវបានដំណើរការបានយ៉ាងរលូន ប្រហែលជាចៅ វាយខេត្ត ឫសមត្ថកិច្ចពាក់ពន្ឋ័ បើកដៃឲ្យក្រុមឈ្មួញរកសុីដឹកជញ្ជូនឈើខុសច្បាប់ ចេញតាមផ្លូវអណ្តូងមាសយលទៅលក់នៅឯប្រទេសវៀតណាមបានយ៉ាងស្រួល ឫមួយជាឆ្នាំបាយរបស់អាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ឋ័បានជាមិនហ៊ានធ្វើការបង្រ្កាបបើចឹងមិនមែននោះពិតជា ហិនហោចអស់ហើយធនធានធម្មជាតិនៅខេត្តរតនគីរី។

ប្រជាពលរដ្ឋរស់នៅក្នុងខេត្តរតនគីរីបានលើកដៃសំពះមកដល់ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និង ឯគឧត្តម នាយឧត្តមសេនីយ៍ សីសុខា មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសសូមឯកឧត្តមប្រើកណ្តាប់ដៃដែកចុះធ្វើការបង្រ្កាប ការកាប់បំផ្លាញព្រៃឈើដែលជាសម្បតិ្តធម្មជាតិនៅក្នុងខេត្តរតនគីរីនេះផង៕