លោកនីកា ចាញ ហ៊ានល្មើសបទបញ្ជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននាំគ្នាកាប់បំផ្លាញព្រៃឈើ យកស្ទក់ទុក្ខនៅខាងក្រោយស្នាក់ការសន្តិសុខ ៧៨៧ ចំងាយ ៣៥០ម៉ែត្រ នៅក្នុងចំការស្វាយចន្ទី មានឈើរាប់រយកំណាត់ ស្ថិតនៅ ភូមិចា ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគីរី នៅថ្ងៃទី១៦ -១៧ ខែមិថុនា ឆ្នាំ២០១៩

15

ខេត្តរតនគីរី ÷ លោកនីកា ចាញ បាននាំគ្នាចូលកាប់បំផ្លាញព្រៃឈើរួចហើយដឹកយកស្ទក់ទុក្ខខាងក្រោយស្នាក់ការសន្តិសុខ ៧៨៧ ចំងាយ ៣៥០ម៉ែត្រ នៅក្នុងចំការស្វាយចន្ទី មានឈើរាប់រយកំណាត់ ស្ថិតនៅ ភូមិចា ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគីរី បំរ៉ុងដឹកជញ្ជូនយលទៅលក់នៅប្រទេសវៀតណាម

តាមសេចក្តីរាយការណ៍ពីពលរដ្ឋនៅក្នុង ស្រុកអណ្តូងមាសបានលួចប្រាប់អ្នកសារព័ត៌មានយើងឲ្យបានដឹងថា លោកនីកា ចាញ បានធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើ នៅឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគីរី ហើយដឹកជញ្ជូនឈើទៅលក់នៅឯប្រទេសវៀតណាមតែ អាជ្ញាធរ មាន សមត្ថកិច្ច ប្រហែលជាឃុបឃិតគ្នាជាប្រពន្ឋហើយ បានជាមិនដែលហ៊ានធ្វើការបង្រ្កាប បើដូច្នេះនោះធនធានធម្មជាតិនៅខេត្តរតនគីរី ពិតជាហិនហោចអស់ ដោយសារឧក្រិដ្ឋជនខាងកាប់បំផ្លាញព្រៃឈើ

ពលរដ្ឋនៅក្នុងស្រុកអណ្តូងមាសនៅក្នុងខេត្តរតនគីរី បាននាំគ្នាលើកដៃសំពះបួងសួង មកដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុ ខា មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម មេត្តាប្រើនៅ កណ្តាប់ដៃដែកបញ្ជាដាក់កំលាំងជំនាញត្រួតពិនិត្យនៅកន្លែងក្រុមឈ្មួញរកសុីខាងកាប់បំផ្លាញព្រៃឈើនៅខាងលើនេះផងបើមិនដូច្នេះទេនោះសម្បត្តិធនធានធម្មជាតិនៅខេត្តរតនគីរីពិជារលាយអស់ដោយសារឧក្រិដ្ឋជនបំផ្លាញព្រៃឈើ៕