មានទីតាំងផ្ទះបើកលេងល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់មានពីកន្លែងទី1 នៅតាមបណ្តោយផ្លូវ 105 – និងទី 2 នៅផ្លូវការប្រាំ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នពេញ កំពុងតែដំណើរការបានយ៉ាងរលូនទៀតផង

20

(ភ្នំពេញ) ៈ មានផ្ទះបើលេងល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់កំពុងដំណើរការទាំងយប់ទាំងថ្ងៃមានពីកន្លែងទី1 នៅតាមបណ្តោយផ្លូវ105- និងទី 2- នៅផ្លូវការប្រាំ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ប្រហែលជាឆ្នាំងបាយរបស់អាជ្ញាធរមានសមត្ថកិច្ចហើយបានជាមិនធ្វើការបង្រ្កាបដូចនៅសង្កាត់ស្វាយប៉ាកផងទៅ

តាមសេចក្តីរាយការណ៍ពីពលរដ្ឋ រស់នៅសង្កាត់ទួលសង្កែ បានលួចបង្ហើបប្រាប់អ្នកសារព័ត៌មានយើងឲ្យបានដឹងថាមានផ្ទះបើកលេងល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់មានពីកន្លែងនេះលេងទាំងយប់ទាំងថ្ងៃមិនដែលខកខានម្តងណានោះទេហើយពួកគាត់បានលើកឡើងទៀតថាតើមូលហេតុអ្វីទៅបានជាអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋនៅក្នុងខណ្ឌឫស្សីកែវបានជាបណ្តែតបណ្តោយយ៉ាងនេះទៅវិញឫមួយឃុបខិតគ្នាជាប្រពន្ឋអស់ទៅហើយបានជាមិនហ៊ានធ្វើការបង្រ្កាប

ដូច្នេះហើយបងប្អូនពលរដ្ឋសូមណុំពរមកដល់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណអភិបាល និងឯកឧត្តម ឧត្តម សេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលជាតិ រាជធានីភ្នំពេញ សូមឯកឧត្តមមេត្តាប្រើកណ្តាប់ដៃដែកចាត់កម្លាំងចុះទៅពិនិត្យផ្ទះបើកលេងល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់មានពីកន្លែងនៅខាងលើនេះនិងមាវិធានការចាត់កម្លាំងជំនាញចុះ​ធ្វើការបង្រ្កាបដូចនៅសង្កាត់ស្វាយប៉ាក ដើម្បីអោយមានសុវត្តិភាពភូមិឃុំដែលរាជរដ្ឋាភិបាលដាក់បទបញ្ជារាល់បទល្មើសទាំងឡាយណាត្រូវតែបង្ក្រាបអោយខានតែបាន៕