សពក្មេងស្រីម្នាក់ ដែលបានបាត់ខ្លួន ក្នុងករណីលិចទូកឆ្លងពីជំនន់ទឹកភ្លៀងនៅស្រុកលំផាត់ពេលនេះ ត្រូវបានរកឃើញហើយ …..!

34

(ខេត្តរតនគិរី) ៖ នៅវេលាម៉ោង ២ និង ៣៩នាទីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ សពក្មេងស្រីម្នាក់ ដែលបានបាត់ខ្លួន ក្នុងករណីលិចទូកឆ្លងពីជំនន់ទឹកភ្លៀងនៅស្រុកលំផាត់ពេលនេះ ត្រូវបានរកឃើញហើយ។

ជនរងគ្រោះឈ្មោះ រ៉ា រចនា ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដីឡូត៍ ឃុំជ័យឧត្តម ស្រុកលំផាត់ មុខរបរសិស្សនៅអនុវិទ្យាល័យលំផាត់។

សូមបញ្ជាក់ថាក្មេងស្រីរងគ្រោះ បានបាត់ខ្លួនជាមួយសំភារៈប្រើប្រាស់ ម៉ូតូឌ្រីមសង់១គ្រឿង និងថវិកាចំនួន២លានរៀល ខណៈលិចទូកឆ្លង ដើម្បីទៅរកទីទួលសុវត្ថិភាព កាលពីវេលាម៉ោងប្រហែល ១១ និង ២០នាទីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ នៅត្រង់ចំណុចភូមិជ័យឧត្តម ឃុំជ័យឧត្តម ស្រុកលំផាត់៕