ផ្ទះលួចបើកបទល្មើសល្បែងសុីសងភ្នាល់បាល់និងឆ្នោតឡូតូចាក់លុយតាមប្រពន្ឋអីុនធើណេតនៅតាមបណ្តោយផ្លូវលេខ. ៣៦៩. សង្កាត់ច្បារអំពៅ. ២ .ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បើកលេងបានយ៉ាងរំភើយបីដូចមិនខ្លាចច្បាប់សោះម៉ង

5

(ភ្នំពេញ) ៈ មានទីតាំងផ្ទះលួចបើកបទល្មើសលេងល្បែងសុីសងគ្រប់ប្រភេទភ្នាល់បាល់និងឆ្នោតឡូតូចាក់លុយតាមប្រពន្ឋអីុនធើណេត នៅតាមបណ្តោយផ្លូវលេខ. ៣៦៩. សង្កាត់ច្បារអំពៅ. ២ . ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មើលទៅប្រហែលជាអាជ្ញាធរមានសមត្ថកិច្ចមិនហ៊ានធ្វើការបង្រ្កាបនោះទេ

តាមប្រភពច្បាស់ការណ៍ពីពលរដ្ឋបានបង្ហើបមកប្រាប់អ្នកសារព័ត៌មានយើងឲ្យបានដឹងថាមានផ្ទះលួចបើកលេងល្បែងសុីសងភ្នាល់បាល់និងឆ្នោតឡូតូហើយល្បែងគ្រប់ប្រភេទចាក់លុយតាមប្រពន្ឋអីុនធើណេតដុះស្លែជាយូណាស់ហើយមិនដែលឃើញខាងអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ឋណាហ៊ានចុះមកក្បែរហើយធ្វើការបង្រ្កាបម្តងណានោះឡើយ

ពលរដ្ឋបាននាំគ្នាធ្វើការសូមណុំពរមកដល់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈ អភិបាល រាជធានីភ្នំពេញ និង ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកអភិបាល នៃគណៈអភិបាល ខណ្ឌច្បារអំពៅ សូមឯកឧត្តមមេត្តាចាត់កម្លាំងជំនាញចុះពិនិត្យមានផ្ទះលួចបើកលេងល្បែងសុីសងភ្នាល់បាល់និងឆ្នោតឡូតូហើយនិងល្បែងគ្រប់ប្រភេទ ចាក់លុយតាមប្រពន្ឋអីុធើណេតនៅខាងលើនេះ ហើយថ្មីៗនេះ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា មិនឲ្យមានបើកបទល្មើសលេងល្បែងសុីសង តាមប្រពន្ឋអីុនធើណេតទៀតនោះទេ បើនៅតែមានកន្លែងណាទៀត អជ្ញាធរមានសមត្ថកិច្ចពាក់ពន្ឋ ត្រូវតែចុះធ្វើការបង្រ្កាបភ្លាមៗតែម្តងដើម្បីភូមិឃុំមានសុវត្តិភាព៕