ផ្ទះដាក់ស្លាកយីហោមានឈ្មោះ អាសុី-(ASIA វេរលុយ) មួយកន្លែងខាងក្នុងបង្កប់លេងល្បែងសុីសងគ្រប់ប្រភេទភ្នាល់ចាក់លុយតាមប្រពន្ឋអុីនធើណេតនៅតាមបណ្តោយផ្លូវ- 217 -សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បើកលេងបានយ៉ាងរលូនទៀតផង

25

( ភ្នំពេញ ) ះ ផ្ទះដាក់ស្លាកយីហោមានឈ្មោះអាសុី-(ASIA វេរលុយ) មួយកន្លេងលួចបង្កប់ដោយលេេងល្បែងសុីសងគ្រប់ប្រភេទភ្នាល់ចាក់លុយតាមប្រពន្ឋអុីនធើណេតយ៉ាងគគ្រឹកគគ្រេងនៅតាមបណ្តោយផ្លូវ -217-សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បែរជាអាជ្ញាធរមានសមត្ថកិច្ចមិនហ៊ានធ្វើការបង្រ្កាបឫមួយមានអ្វីផ្តូរជាថ្នូរហើយបានបណ្តែតបណ្តោយអោយលេងបានតាមចិត្តចឹងនោះ

តាមសេចក្តីរាយការណ៍ពីពលរដ្ឋបានបង្ហើបមកប្រាប់អ្នកសារព័ត៌មានយើងអោយបានដឹងថាមានផ្ទះដាក់ស្លាកយីហោមានឈ្មោះ អាសុី -(ASIA វេរលុយ) បានលួចបង្កប់លេងល្បែងសុីសងគ្រប់ប្រភេទដូចជាភ្នាល់​បាល់ចាក់លុយតាមប្រពន្ឋអីុនធើណេតបើកលេងទាំងយប់ទាំងថ្ងៃហើយពួកគាត់បានបន្តថាមិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ឋណាហ៊ានចុះត្រួតពិនិត្យហើយនិងធ្វើការបង្រ្កាបម្តងណានោះឡើយ

ហើយពលរដ្ឋនាំគ្នាធ្វើការសូមណុំពរមកដល់ ឯកឧត្តម ឃួងស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកអភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ សូមឯកឧត្តមមេត្តាចាត់កម្លាំងចុះពិនិត្យផ្ទះដាក់ស្លាកយីហោ មានឈ្មោះ អាសុី-ASIA វេរលុយ) បង្កប់លេងល្បែងសុីសងគ្រប់ប្រភេទដូចជាភ្នាល់បាល់ចាក់លុយតាមប្រពន្ឋអីុនធើណេតមួយកន្លែង នៅខាងលើនេះហើយដែលរាជរដ្ឋាភិបាលប្រកាស់ថ្មីៗមិនអោយកើតមានល្បែងសុីសងភ្នាល់ចាក់លុយតាមប្រពន្ឋអីុនធើណេតទៀតនោះទេបើនៅតែកន្លែងណាអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ឋត្រូវតែចុះធ្វើការបង្រ្កាបអោយទាន់វេរលា៕