ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បេីកកិច្ចប្រជុំស្តីពីកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យឯករាជ្យជាតិ បុណ្យអ៊ំទូក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩-១០-១១-១២ ខែវិច្ឆកា ឆ្នាំ២០១៩

19

ភ្នំពេញ​ ៖​ នៅរសៀលថ្ងៃអង្គារ៍ ៩រោច ខែអស្សុច ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីអំពីកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យឯករាជ្យជាតិ បុណ្យអ៊ំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩-១០-១១-១២ ខែវិច្ឆកា ឆ្នាំ២០១៩ ដោយមានការចូលរួមពីលោក លោកស្រីស្នងការរង នាយការិយាល័យ អធិការ និងអធិការរង ដែលពាក់ព័ន្ធក្នុងកិច្ចការនេះ។

ក្នុងឱកាសនោះដែរ​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានធ្វេីការផ្តល់មតិណែនាំជាច្រេីនដល់អង្គប្រជុំទាំងមូល​ ដេីម្បីធ្វេីយ៉ាងណា​ ត្រូវតែធានាការពារអោយបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋដែលមកចូលរួមក្នុងពិធីបុណ្យអ៊ំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ជាពិសេសត្រូវបង្ការ និងទប់ស្កាត់អោយបាននៅរាល់បទល្មើសនានា ក៏ដូចជាការវិធានការណ៍ក្នុងការរៀបចំចរាចរណ៍ និងសណ្តាប់ធ្នាប់អោយបានល្អ​ ដេីម្បីកាត់បន្ថយការកកស្ទះនៅក្នុងពិធីនេះ។

ដេីម្បីផ្តល់ភាពកក់ក្តៅ និងភាពសប្បាយរីករាយ កិច្ចការពារសន្តិសុខ​ ត្រូវបានផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលមកចូលរួមក្នុងពិធីជួបជុំហូបអំបុកនៅវត្តភ្នំនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ និងពិធីបុណ្យអ៊ំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ១០-១២ វិច្ឆកា ឆ្នាំ២០១៩យើងនេះ៕

i