មានផ្ទះដាក់ស្លាកយីហោមានឈ្មោះ អាសុី-(ASIA វេរលុយ) ពីមុខខាងក្នុងបង្កប់បើកល្បែងសុីសងគ្រប់ប្រភេទភ្នាល់ចាក់លុយតាមប្រពន្ឋអនឡាញ នៅតាមបណ្តោយផ្លូវ- 217 -សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បើកលេងបានយ៉ាងរំភើយទៀតផង

23

( ភ្នំពេញ ) ះ ផ្ទះដាក់ស្លាកយីហោមានឈ្មោះអាសុី-(ASIA វេរលុយ)ពីមុខបង្កប់បើកល្បែងសុីសងគ្រប់ប្រភេទដូចជា ភ្នាល់ចាក់លុយតាមប្រពន្ឋអនឡាញលេងយ៉ាងគគ្រឹកគគ្រេងនៅតាមបណ្តោយផ្លូវ -217-សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បែរជាអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ឋមិនហ៊ានធ្វើការបង្រ្កាបទៅវិញឫមួយជាឆ្នាំងបាយរបស់សមត្ថកិច្ចហើយបានជាបណ្តោយឲ្យលេងដោយសេរីយ៉ាងនេះ

តាមសេចក្តីរាយការណ៍ពីពលរដ្ឋបានបង្ហើបមកប្រាប់អ្នកសារព័ត៌មានយើងឲ្យបានដឹងថាមានផ្ទះដាក់ស្លាកយីហោមានឈ្មោះ អាសុី -(ASIA វេរលុយ)ពីមុខ បានបង្កប់បើកលេងល្បែងសុីសងគ្រប់ប្រភេទដូចជាភ្នាល់​បាល់ចាក់លុយតាមប្រពន្ឋអនឡាញជាដើមហើយបើកលេងទាំងយប់ទាំងថ្ងៃហើយប្រភពដ៍ដែលបានបន្តទៀតថាមិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ឋណាហ៊ានចុះមកត្រួតពិនិត្យហើយនិងធ្វើការបង្រ្កាបម្តងណានោះឡើយឫមួយម្ចាស់បើកបទល្មើសល្បែងសុីសងមានអំណាចធំជាងហើយបានចឹងនោះ

បងប្អូនពលរដ្ឋនិងធ្វើការសូមណុំពរមកដល់ ឯកឧត្តម ឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាល ខណ្ឌមានជ័យ សូមឯកឧត្តម មេត្តាប្រើកណ្តាប់ដៃដែក ចាត់កម្លាំងចុះមកត្រួតពិនិត្យផ្ទះដាក់ស្លាកយីហោមានឈ្មោះ អាសុី-ASIA វេរលុយ)ពីមុខបង្កប់បើកលេងល្បែងសុីសងគ្រប់ប្រភេទដូចជាភ្នាល់បាល់ចាក់លុយតាមប្រពន្ឋអនឡាញនៅខាងលើនេះហើយដែលរាជរដ្ឋាភិបាលប្រកាស់ថ្មីៗនេះមិនឲ្យមានកើតល្បែងសុីសងភ្នាល់ចាក់លុយតាមប្រពន្ឋអនឡាញទៀតនោះទេចុះហេតុអ្វីបានជាល្បែងសុីសងតាមប្រពន្ឋអនឡាញនៅខាងលើនេះបែរជាអាជ្ញាធរមានសមត្ថកិច្ចបានឃើញបានដឹងហើយមិនធ្វើការបង្រ្កាបផងទុក្ខឲ្យលេងបានយ៉ាងសប្បាយឫមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ឋអត់បានឮ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានអនុសាសន៍ មិនឲ្យល្បែងសុីសងតាមប្រពន្ឋអនឡាញទៀតទេបើមានកន្លែងណាអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ឋត្រូវតែបង្រ្កាបឲ្យបាន៕